ព្រឹទ្ធាចារ្យ​ចាប៉ី

ព្រឹទ្ធាចារ្យ​នេត្រ​ប៉េ​ងងឹត​ភ្នែក​​ព្រោះ​​លេង​​ចាប៉ី ?

ឆ្នំា​២០០៤​បន្ទាប់ពី​វិល​ត្រឡប់​ពី​ប្រទេស​អូស្ត្រាលី​វិញ​ព្រឹទ្ធាចារ្យ​​នេត្រ​ប៉េ អ្នក​លេង​ចាប៉ី​ដ៏​មាន​ប្រជាប្រិយ​មួយ​រូប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាដែលជាគ្រូចាប៉ីរបស់តារាកំប្លែងដួងសុខគាចាប់ផ្ដើម​​ងងឹត​ភ្នែក​ទំាង​ពីរ​ជា​បណ្ដើរៗ រហូត​មកដល់ពេលនេះ។

នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​របស់ Sabay ព្រឹទ្ធាចារ្យនេត្យ​ប៉េអោយដឹងថា​លោក​ចាប់ផ្ដើម​ងងឹត​ភ្នែក​បន្ទាប់ពី​លោក​វិល​ពី​វះ​កាត់​នៅ​ប្រទេស​អូស្ត្រាលី​វិញ។ មក​ដល់​ពេល​នេះ​ភ្នែក​ទំាង​ពីរ​របស់​លោកគ្រូ​ត្រូវ​ងងឹត​ទំាង​ស្រុង ពុំ​អាច​មើល​ឃើញ​មនុស្ស​ម្នា ឬ​វត្ថុ​មាន​រូប​ដ៏ ទៃ​ទៀត​បាន​ឡើយ។ ប៉ុន្ដែ​នៅ​ភ្នែក​ម្ខាង​អាច​មើល​ឃើញ​ពន្លឺ​ភ្លើង​ពេល​យប់​បាន បើ​ទោះ​បី​ជា​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ។

សំណួរ​សួរ​ថា តើ​លោក​ នេត្រ​ប៉េ អ្នក​ចាប៉ី​រូប​នេះ​ងងឹត​ភ្នែក​ដោយសារ​កេះ​ចាប៉ី​ ឬ​ដោយ​សារ​មូល​ហេតុ​ផ្សេងៗ?
មិន​លាក់​លៀម​ចំពោះ​បញ្ហា​នេះ លោក​តា​នេត្រ​ប៉េ​ស​បញ្ជាក់​ថា ដើម​ឡើយ​លោកតា​លើស​ជាតិ​កូឡេសស្ដូរ៉ល់ បណ្ដាល​ឲ្យ​ងងឹត​មុខ​ជា​រឿយ​ៗ​ និង​កន្រ្ដាក់​សរសៃ​ចិញ្ចើម​ ក៏​បណ្ដាល​ឲ្យ​ងងឹត​ភ្នែក​។ លោកតា​នេត្រ​ប៉េ​បាន​បំភ្លឺ​ទៀតថា​ “ខ្ញុំ​នៅ​ភ្នែក​ម្ខាង​គឺ​ខាង​ឆ្វេង​មួយ​បើ​សិន​ជា​នៅ​ពេល​យប់​ខ្ញុំ​អាច​មើល​ឃើញ​ភ្លើង​ មើល​ឃើញ​ខែ រាប់​លាន​គី​ឡូ​ក៏​ឃើញ​ដែរ ឲ្យ​តែ​ភ្លើង​មើល​ឃើញ​ទំាង​អស់​ តែ​ដៃ​ខ្ញុំ​មើល​ឃើញ​ទេ។ តែ​បើ​ដាក់​ចាន​បាយ​ទទួល​ …..​ដោយ​ដាក់​បណ្ដោយ​ភ្លើង​ ខ្ញុំ​អាច​ឃើញ​ចាន​បាយ​ ចាន​ម្ហូប​អី​ហ្នឹង ដែល​ឃើញ​ស្រមោល​ៗ អាច​ចាប់​ហូប​បាន​មិន​ជា​ពិបាក​អី​ទេ”។

ជុំវិញ​ទស្សនៈ​ភាន់​ច្រឡំ​ដែល​តែង​តែ​លើក​ឡើង​ថា អ្នកលេង​ចាប៉ី​នំា​ឲ្យ​ពិការ​ភ្នែក​នោះ លោក​តា​នេត្រ​ប៉េ ពន្យល់​យ៉ាង​ពិស្ដារ​ដោយ​លើក​ឡើង​ពី​ប្រ​វត្តិ​អ្នក​ចាប៉ី​ល្បីៗ ក្នុង​ប្រទេស​កម្ពុជា​រួមមាន​លោក​ប្រាជ្ញ​ ឈួន, លោក​គង់ ណៃ …ជាដើម។
លោក​តា​នេត្រ​ប៉េ បរិយាយ​ទៀត​ថា លោក​ព្រឹទ្ធ​ភារម្យ​ប្រាជ្ញ​ឈួន​គឺ​គាត់​ងងឹត​តំាង​ពី​អាយុ​៧ឆ្នំា ខ្មែរ​យើង​ថា​ចេញ​កញ្ជ្រិល​ ពេល​នោះ​គាត់​អត់​ទាន់​ចេះ​ចាប៉ី​ទេ​…..ហើយ​ថា លោក​តា​គង់​ណៃ គាត់​ចេញ​អុត​ស្វាយ​គេ​ហៅ​ថា​អុត​ធំ តំាង​ពី​អាយុ​៤ឆ្នំា​ ..​ងងឹត​ភ្នែក​តំាង​​ពី​អាយុ​៤ឆ្នំា​ និង​៧ឆ្នំា​គឺ​ពួក​គាត់​មិន​ចេះ​ចាប៉ី​ទេ។
អ្នក​ចាប៉ី​នេត្រប៉េ​ រំលឹក​ពី​អ្នក​ចាប៉ី​ជំនាន់​មុន​ៗ ឲ្យ​មិត្ត​អ្នក​អាន​ជ្រាប​ថា “អ្នក​ចាប៉ី​ក្នុង​រជ្ជកាល​ព្រះ​អង្គ​ឌួង មាន​ជំទប់​សាន់​ព្រះ​ភិរម្យ​ភាសាអ៊ូ ហើយ​បែរ​មក​មើល​លួង​មហា​សែន​ គ្រាន់​តែ​ច្រៀង​ចាប៉ី​​បាន​ងារ​ជា​លួង លួង​មហា​សែន​មហា​ស៊ិន​ ស្មៀន​ឃិន​សូរ​សៀង​ថោ តា​ហោ​ចាប៉ី​ហោះ ងិន​ការ៉េ​ដៃ​ខ្លី តាពូថៅ​ដៃ គ្រូ​ម៉ុន​តាម៉ម​សុន​ អត់​មាន​អ្នក​ណា​ងងឹត​ភ្នែក គឺ​សុទ្ធ​តែ​កម្រិត​វប្បធម៌​ខ្ពស់​ ទើប​ច្រៀង​បាន”​។

តាម​ពិត​ទៅ​អ្នក​ចាប៉ី នេត្រ​ប៉េ ​នៅ​មាន​អំណះអំណាង​ជា​ច្រើន​ទៀត​ ដើម្បី​បញ្ជាក់​ថា​ មិនមែន​អ្នក​កាន់​ចាប៉ី​ងងឹត​ភ្នែក​នោះ​ទេ​ លោក​តា​ពោល​ដោយ​សង្ខេប​ថា អ្នក​មិន​កាន់​ចាប៉ី​ភាគ​ច្រើន​ក៏​ងងឹត​ មិន​ថា​ខ្មែរ​ឬ​បរទេស​នោះ​ទេ។ ជា​រួម​លោក​តា​នេត្រ​ប៉េ បាន​ដាក់​បន្ទុក​ថា ពិការភាព​បែបនេះ មក​តែ​ពី​មនុស្ស​មានកម្ម។
អ្នក​ចាប៉ី​រូប​នេះ បាន​សម្ដែង​អារម្មណ៍​ថា ការដែល​លើក​ឡើង​ថា កាន់​ចាប៉ី​នំា​ឲ្យ​ងងឹតភ្នែក​ គឺ​ជា​ការ​បន្ទច់បង្អាក់​វប្បធម៌​ខ្មែរ​ដែល​មាន​តំាង​ពី​សម័យ​ពុទ្ធ​កាល​មក។
ប្រយោគ​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​ Sabay ​ចាប់​អារម្មណ៍​នៅ​ត្រង់​ថា ចាប៉ី​មាន​ប្រវត្តិ​តំាង​ពី​សម័យ​ពុទ្ធកាល។ សប្បាយ​នឹង​សុំ​ការ​អនុញ្ញាត​ពី​លោក​តា​នេត្រប៉េ​រ៉ាយ​រ៉ាប់​ពី​ប្រវត្តិ​ចាប៉ី​ខ្មែរ​តំាង​ពី​សម័យ​ពុទ្ធកាល​នេះ​បន្ដ​ទៀត។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s